អាល្លឺម៉ង់៖ RB Leipzig បានខកខានឪកាសក្នុងការរកបាន៣ពិន្ទុ ក្រោយបានត្រឹមស្មើជាមួយក្រុមភ្ញៀវ Hertha Berling ក្នុងលទ្ធផល ២-២ នៅក្នុងកីឡាដ្ឋាន Red Bull Arena ហើយជាការប្រកួតសប្ដាហ៍ទី២៨កាលពីយប់មិញ ដោយមិនមានអ្នកគ្រាំទ្រចូលរួមទស្សនាផ្ទាល់ឡើយ។

ដោយឡែក ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ RB Leipzig កើតឡើងដោយកីឡាករ២រូបផ្សេងគ្នា គឺកីឡាករ L. Klostermann នៅនាទី(២៤), P. Schick(៦៨) ទន្ទឹមនោះផងដែរ ក្រុមភ្ញៀវ Hertha Berling ក៏រកបាន២គ្រាប់ដែរ ហើយកើតឡើងដោយកីឡាករ២រូបផ្សេងគ្នា គឺកីឡាករ M. Grujic នៅនាទី(៩) ដោយ១គ្រាប់ទៀតកើតឡើងដោយបាល់ប៉េណាល់ទីនៅនាទី(៨២)ដោយកីឡាករ K. Piatek ខណៈដែលក្រុមម្ចាស់ផ្ទះទទួលបានកាតប្រហម១រូប គឺកីឡាករ M. Halstenberg នៅនាទី(៦៣)។

ចំណែកឯលទ្ធផល ៤គូផ្សេងទៀត ដែលប្រកួតកាលពីយប់មិញជាមួយគ្នានេះមានដូចជា៖

 •  Hoffenhiem 3-1 Koln

 • Fortuna Dusseldort 2-1 Schalke04

 • Augsburg 0 - 0 Paderborn

 • Union 1-1 Mainz 05

គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី២៨ ចំណាត់ថ្នាក់លេខ ៣ Leipzig ដែលមាន ៥៥ ពិន្ទុដែលតាមពីក្រោយ៩ពិន្ទុដោយក្រុមលេខ១ Bayern Munich និងក្រុមលេខ ២ Borussia Dortmund ២ ពិន្ទុខណៈក្រុម Hertha ធ្លាក់មកចំណាត់ថ្នាក់ទៅលេខ ១០ ដោយមាន ៣៥ ពិន្ទុ។RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ